បន្ទាយមានជ័យ ៖ ស្គាល់ឪពុកម្តាយល្បួងក្មេងស្រីចេញពីសាលារៀនយកទៅជំរិតប្រាក់មិនបានសម្រេចរឹតកសម្លាប់ច្រកក្នុងការ៉ុងត្រូវសមត្ថកិច្ចចាប់ឃាតករ នៅម៉ោង៧យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត/ក្រុងប៉ោយប៉ែត។
ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ សុខ ហឿន ហៅសយ ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយសង្សាក្នុងភូមិខាងលើ។
សមត្ថកិច្ចបានប្រាប់ថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យគឺកាលពីម៉ោង៤ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅសាលាពន្លកខ្មែរស្ថិតភូមិក្បាលស្ពាន សង្កាត/ក្រុងប៉ោយប៉ែតមានកណីក្មេងស្រីម្នាក់ត្រូវបានជនមិនស្គាល់មុខល្បួងនាំជិះម៉ូតូចេញពីសាលារៀនបាត់មិនឃើញទៅផ្ទះឪពុកម្តាយបានសួរនាំគ្រូសាលាមិនឃើញកូនទើបប្តឹងសមត្ថកកិច្ចជួយអន្តរាគមន៍។
ក្មេងស្រីដែលបាត់មានឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ១២ឆ្នាំ រៀននៅសាលពន្លកខ្មែរក្រុងប៉ោយប៉ែតរស់នៅភូមិសីលាខ្មែរឃុំអូរបីជាន់ស្រុកអូរជ្រៅ ក្រោយទទួលបណ្តឹងហើយសមត្ថកិច្ចដុតដៃដុតជើងធ្វើស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាពសាលាពន្លកខ្មែរឃើញសកម្មភាពជនល្មើសបានក្បួងក្មេងស្រីរងគ្រោះជិះម៉ូតូដែលស្គាល់ស្លាកលេខទើបឈានដល់កំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យនៅវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួលលេខអា.០៥ស្ថិតភូមិក្បាលស្ពានសង្កាត.ក្រុងប៉ោយប៉ែត។ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈានទៅរកឃើញកុមារីរងគ្រោះដែលត្រូវឃាតកសម្លាប់ហើយច្រកក្នុងការ៉ុងមានរ៉ូតដាក់ក្នុងទូដាក់ខោអាវ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងរកឃើញកុមារីរងគ្រោះដែលស្លាប់ក្នុងបន្ទប់បានបញ្ជូនមកសាកសួរចម្លើយជនសង្ស័យបានសារភាពថាបន្ទប់ជួយនេះគឺរស់នៅជាមួយមិត្តភក្តិចំនួន៤នាក់ស្រី២នាក់រួមជាខ្លួននិងសង្សាម្នាក់ត្រូវបានគេចខ្លួនពាក់ព័ន្ធសម្លាប់កុមារីរងគ្រោះព្រោះធ្លាប់រស់នៅភូមិក្បែរផ្ទះកុមារីរងគ្រោះនិងស្គាល់ឪពុកម្តាយទើបបានដឹងស្គាល់កុមារីរៀននៅសាលាពន្លខ្មែរក្រុងប៉ោយប៉ែត។
បានទៅល្បួងកុមារីជនរងគ្រោះជិះម៉ូតូឌុបមកបន្ទប់ដោយកុហកថាម្តាយក្មេងស្រីមកលេងនៅបន្ទប់ជួលទើបនាំទៅជាមួយដល់បន្ទប់នាងស្គាល់មុខខ្លាចពេលទូរស័ព្ទជំរិតប្រាប់ឪពុកម្តាយទើបសម្រេចចិត្តរឹតកសម្លាប់ហើយច្រកការ៉ុងរ៉ូតមាត់ដាក់ក្នុងទូរខោអាវ៕