ពោធិ៍សាត់ ៖ ឯកឧត្តម នាយឧត្តសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចុងសប្ដាហ៍កន្លងទៅនេះបានដឹកនាំគណៈប្រតិភួចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ជាគ្រឿងឧបភោគបរិភោគនិងថវិកាជួយឧបត្ថម្ភដល់កម្លាំងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់។
បន្ទាប់ពីបានស្ដាប់នូវសេចក្តីរាយការណ៍របស់លោកវរសេនីយ៍ឯក លន់ លាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ និងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ជំរាបជូនអំពីសភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែននិងអំពីលក្ខណៈភូមិសាស្ត្រ ស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ បានសំដែងនូវការកោតសរសើរចំពោះវរៈយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្តដើម្បីថែរក្សាការពារបូរណភាពទឹកដី។
ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុក្ខដាក់គិតគួរដល់សុខមាលភាពជីវភាពរស់នៅរបស់បងប្អួនកងកម្លាំងគ្រប់ៗគ្នាពិសេសគឺបងប្អួនកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនដែលឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់។
នៅក្នុងឱកាសនោះផងដែរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតបានក្រើនរំលឹកដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវមានសាមគ្គីភាពល្អខិតខំហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ និងបង្កើនសកម្មភាពចល័តល្បាតជាប្រចាំតាមខ្សែបន្ទាត់ព្រំដែនក្នុងស្មារតីប្រុងប្រយ័ត្ននិងទទូលខុសត្រូវនិងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងសំដៅធ្វើឲ្យតំបន់ព្រំដែនជាតំបន់មានសន្តិភាព ស្ថេរភាពនិងកិច្ចសហប្រតិបត្តិល្អ។
សូមបញ្ជាក់ថាអំណោយដែលបានជួយឧបត្ថមដល់អង្គភាពវរៈ៨២៥មាន៖ មីយើង ៤១កេសធំ និង៤កេសតូច, ទឹកស៊ីអ៊ីវ៥០យួរ, ត្រីខ១៧កេសធំ, ទឹកត្រី៥០យួរ, ទឹកសុទ្ធវីតាល់ ៧០កេស, ថិវិកាចំនួន៣លានរៀលដល់អង្គភាព។ ថវិកាជួនដល់កងកម្លាំងចំនួន១៨១នាក់ ស្មើ៩,០៥០,០០០(ប្រាំបួនលានប្រាំម៉ឺនរៀល)ដែលក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០(ប្រាំម៉ឺនរៀល។ ជាមួយគ្នាដែរនោះឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុក គឹមលេខផ្តល់ថវិកាចំនួន ៥,១០០,០០០រៀល(ប្រាំលានមួយសែនរៀល)សម្រាប់ទិញវិទ្យុទាក់ទង និងថ្នាក់ដឹកនាំខេត្តរួមជាមួយក្រុមការងារផ្តល់ថវិកាសម្រាប់ទិញស្រាបៀរចំនួន២០កេសផងដែរ៕