បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថក្រោយពេលចាប់ខ្លួនឃាតកវ៉ៃក្មេងដែលចាប់សិស្សសាលាជម្រិតទារលុយឪពុកម្តាយមិនបានសម្រេចសម្លាប់ត្រូវបានឱ្យធ្វើតម្រាប់ឡើងវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថាជនសង្ស័យដែលត្រូវជាឃាតកចាប់ខ្លួនឈ្មោះ សុខ ខឿន ហៅសយ ធី ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនទី៣ក្នុងចំណោម៤នាក់មានស្រុកកំណើតភូមិនៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មកស្នាក់នៅបន្ទប់ជួលអេ០៥ ក្នុងភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថាក្មេងស្រីរងគ្រោះមានឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ១១ឆ្នាំ រៀននៅសាលពន្លកខ្មែរ ក្រុងប៉ោយប៉ែតដែលឪពុកឈ្មោះ ស្រៀង កំសត អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ឡី ស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលស្នាក់នៅរៀនក្រុងប៉ោយប៉ែត។
កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្រោយសាច់ញាតិមិនឃើញកុមារីជនរងគ្រោះត្រឡប់មកពីសាលារៀនដូចរាល់ដងមានការសង្ស័យបានទៅប្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអោយជួយអន្តរាគមន៍។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថាក្រោយពេលទទួលពាក្យបណ្តឹងសាច់ញាតិជនរងគ្រោះកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានសហការជាមួយសាលាពន្លកខ្មែរជួយឆែកកាំមេរ៉ាសុវត្ថិភាពនៅក្នុងបរិវេណសាលារៀនបានឃើញសកម្មភាពកុមារីក្នុងចំណោមក្មេងប្រុស ស្រី៤ទៅ៥នាក់ បំណងជិះកង់ចេញពីសាលារៀនត្រូវបានជនសង្ស័យម្នាក់ពាក់មួកសុវត្ថិភាពនិងពាក់អាវយឺតវែងពណ៌ក្រហមខោជើងវែងពណ៌ខៀវជិះម៉ូតូម៉ាស៊ីប៊ីអពាក់ស្លាក់លេខបន្ទាយមានជ័យ AA-1136 មកល្បួងកុមារីរងគ្រោះជិះម៉ូតូចេញទៅបាត់។
លោកបានបញ្ជាក់ថា ក្រោយពេលឃើញសកម្មភាពហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៨ ក្នុងបន្ទប់ជួយលេខ A.05ស្ថិតភូមិក្បាលស្ពានសង្កាតក្រុងប៉ោយប៉ែតក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយឆែកឆេររកឃើញជនរងគ្រោះក្នុងទូខោអាវច្រកការ៉ុង រ៉ូតឃើញកុមារីរងគ្រោះច្រកក្នុងការ៉ុងដោយយកស្គុតរុំដៃជើងនិងរុំមាត់បណ្តាលដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម៌ទាំងសំលៀកបំពាក់សិស្ស។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងរកឃើញក្មេងស្រីរងគ្រោះបានស្លាប់ក្នុងបន្ទប់ជនល្មើសកម្លាំង បានយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតាមចម្លើយជនសង្ស័យបានសារភាពមូលហេតុដែលសម្លាប់ក្មេងស្រីគឺបណ្តាលមកចងបានលុយហើយបំណងចង់ចាប់ជម្រិតទារលុយពីឪពុកម្តាយដោយមិនបានសម្រេចខ្លាចបែកការទើបយកកន្សែងរឹតកសម្លាប់ច្រកក្នុងការ៉ុងដាក់ក្នុងទូមូលហេតុដែលចាប់ជម្រិតក្មេងស្រីនេះព្រោះគេស្គាល់ឪពុកម្តាយនៅផ្ទះក្បែគ្នាទើបជម្រិតទារលុយ។
លោកបានបញ្ជាក់ថាក្រោយពេលសាកសួរជនសង្ស័យហើយកម្លាំងកងរាជអាវុធហត្ថបានយកជនសង្ស័យយកធ្វើតម្រាប់ឡើងវិញនៅសកម្មភាពដែលនាំជនរងគ្រោះទៅសម្លាប់ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ហើយអគុណចំពោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលបាននាំយកថវិកាលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន២លានរៀល៕