ក្រចេះ ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីយកម៉ាស៊ីនកាត់ស្មៅទៅកាត់ស្មៅនៅចំការប៉ះគ្រាប់ប្រភេទM79 បណ្តាលឲ្យផ្ទុះ។ ហេតុការណ៍ផ្ទុះយុទ្ធភ័ណ្ឌ សល់យូរឆ្នាំមកហើយនោះបានកើតឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងព្រៃចម្ការមួយកន្លែង ចំនុចភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឲ្យដឹងថា ការផ្ទុះគ្រាប់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០១ ខែមេសា នៅក្នុងព្រៃចម្ការមួយកន្លែង ចំណុចភូមិដូង ឃុំឃ្សឹម ស្រុកស្នួល នៅពេលដែលជនរងគ្រោះឈ្មោះ ផល្លា ធឿន អាយុ២៧ឆ្នាំ កំពុងតែកាត់ស្មៅ។
លោកអធិការស្រុកបានបន្តថាជនរងគ្រោះត្រូវរងរបួសធ្ងន់ធ្ងរចំក្បាល និងជើងសុះសាច់ ដោយសារអំបែកគ្រាប់ខ្ទាតត្រូវ។ ហើយក៏ត្រូវបាននគរបាលនិងក្រុមគ្រួសារចាត់បញ្ជូនមកសង្គ្រោះបន្ទាន់៕