បុរស​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​អនីតិជន​ នៅ​ស្រុក​សំរោង​ទង​

02-April-2018 | ដោយ ពលមនសិការ

កំពង់ស្ពឺ​ ៖​ មុខសញ្ញា​ជនសង្ស័យ​រំលោភ​អនីតិជន​ម្នាក់​ត្រូវ​បាន​ នគរបាល​ឃាត់ខ្លួន​ ខណៈ​ជន​រង​គ្រោះ​មក​ប្ដឹង​ សមត្ថកិច្ច​ក្រោយ​សកម្មភាព​មួយ​ថៃ្ង​បន្ទាប់​ នៅ​នគរបាល​ស្រុក​សំរោង​ទង​ នៅ​ថ្ងៃអាទិត្យ​ ១​រោ​ជ​ ខែចេត្រ​ ឆ្នាំចរ​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៩​ និង​១០​នាទី​។​

​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ សហកា​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ត្រពាំង​គង​ ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ​ ស៊ុន​ វិ​ន​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​សុ​បិ​ន្ត​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អនីតិជន​ឈ្មោះ​ ស​.​ផ​ ភេទ​ស្រី​ អាយុ​ ១២​ឆ្នាំ​ រស់នៅ​ក្នុង​មណ្ឌល​ក្ដី​សង្ឃឹម​ថ្មី​នៃ​កុមារ​កម្ពុជា​ភូមិ​យើង​ ស្ថិត​នៅ​ភូមិ​សុ​បិ​ន្ត​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​។​

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នៅ​ចំណុច​ព្រៃ​ក្នុង​មណ្ឌល​ខាងលើ​ នៅ​វេលា​ម៉ោង​ប្រមាណ​ ៦​ល្ងាច​ នា​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​សមត្ថកិច្ច​ធ្វើ​ ការ​ ស្រាវជ្រាវ​និង​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​រួច​ធ្វើការ​សាកសួរ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ជន​រង​គ្រោះ​ ប្រាកដ​មែន​។​

បច្ចុប្បន្ន​ជំនាញ​ស្រុក​ បាន​បញ្ជូន​មុខសញ្ញា​សង្ស័យ​ មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ដ​៕

 

ចំនួនអ្នកទស្សនា

    20628257

  • ថ្ងៃនេះ4131
  • ម្សិលមិញ10851
  • សប្តាហ៍នេះ70651
  • ខែនេះ185801
  • ឆ្នាំនេះ185801
  • សរុប20628257