លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​សុខភាព​ផ្លូវចិត្ត​ និង​ភាព​ញៀន​គ្រឿងញៀន​

02-April-2018 | ដោយ ពលមនសិការ

ព្រះ​វិហារ​ ៖​ នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១៨​ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណ​ឌី​ន​ អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​សុខភាព​ផ្លូវចិត្ត​ និង​ភាព​ញៀន​គ្រឿងញៀន​ សម្រាប់​គ្រូពេទ្យ​ព្យាបាល​ និង​គិលានុបដ្ឋាក​ «​ម៉ូឌុល​២»​ ដែល​បាន​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ និង​ការ​បំពាន​គ្រឿងញៀន​ និង​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។​

លោក​ជំទាវ​ ឱ​ វណ្ណ​ឌី​ន​បាន​មាន​ប្រសាសន៍​ថា​ វិស័យ​សុខាភិបាល​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ទទួល​នូវ​ការ​យកចិត្តទុកដាក់​ជា​ពិសេស​ពី​សំណាក់​ឯកឧត្តម​សាស្ត្រាចារ្យ​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ឯកឧត្តម​សាស្ត្រាចារ្យ​ អេ​ង​ ហួត​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​សហការ​ជាមួយ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ និង​ការ​បំពាន​គ្រឿងញៀន​ក្នុង​ការ​រៀបចំ​បណ្តុះបណ្តាល​ថ្មី​ជា​បន្ទាន់​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដ៏​ចាំបាច់​ក្នុង​ការ​បើក​ដំណើរការ​សេវា​ពិនិត្យ​ ព្យាបាល​ និង​ថែទាំ​ ដល់​អ្នក​រង​គ្រោះ​ដោយសារ​ការ​ប្រើប្រាស់​សារធាតុ​ ញៀន​នៅ​តាម​គោលដៅ​ភូមិ​ស​ «​គ្មាន​គ្រឿងញៀន​»​ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុងភូមិ​កំពង់​ស្រឡៅ​១​ ភូមិ​អានសេះ​ និង​ភូមិ​ឈើទាល​គង​ ព្រមទាំង​មាន​បំណង​ប្រែក្លាយ​ភូមិ​ទាំងនេះ​ជា​ភូមិ​គំរូ​គ្មាន​គ្រឿងញៀន​សម្រាប់​ពង្រីក​បន្ត​ទៅ​បង្កើត​ភូមិ​ស​នៅ​ភូមិ​ដទៃ​ទៀត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​កម្ពុជា​-​ឡាវ​៕

ចំនួនអ្នកទស្សនា

    20628247

  • ថ្ងៃនេះ4121
  • ម្សិលមិញ10851
  • សប្តាហ៍នេះ70641
  • ខែនេះ185791
  • ឆ្នាំនេះ185791
  • សរុប20628247