បុរស​ម្នាក់​ស្រវឹងស្រា​ បើក​ម៉ូតូ​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​របួសធ្ងន់​

03-April-2018 | ដោយ ពលមនសិការ

ព្រៃវែង​ ៖​ កាលពី​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២0១៨​ វេលា​ម៉ោង​២0​និង​៣០​នាទី​យប់​ នៅ​ចំណុច​គល់​ស្ពាន​ខាងត្បូង​ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ី​ធរ​កណ្តាល​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​។​ ​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ដែន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពយ​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ជិះ​ម៉ូតូ​ម្នាក់ឯង​ បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ដល់​ចំណុច​កើតហេតុ​ខាងលើ​ផ្លូវ​កោង​ក៏​ធ្លាក់​ពីលើ​ថ្នល់​ទៅ​ក្រោម​ចំងាយ​ប្រវែង​១៥​ម៉ែត្រ​ បណ្តាល​អោយ​អ្នក​បើក​រង​របួស​បាក់ដៃ​ខាងឆ្វេង​ និង​សន្លប់​មិនដឹង​ខ្លួន​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។​

​ម៉ូតូ​ម៉ាក​វេ​ឆ្លាម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1D-​ 4585​។​ មូលហេតុ​ ផ្លូវ​កោង​ អ្នកបើកបរ​ស្រវឹងស្រា​ ហើយ​បើក​លើស​ល្បឿន​កំណត់​។​ វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​៕

ចំនួនអ្នកទស្សនា

    20628617

  • ថ្ងៃនេះ4491
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71011
  • ខែនេះ186161
  • ឆ្នាំនេះ186161
  • សរុប20628617