ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ក្នុង​ករណី​ហិង្សា​បង្ក​របួស​ស្នាម​

03-April-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ នគរបាល​ស្រុក​ស្អាង​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​យក​កន្ដ្រៃ​ចាក់​ទៅ​លើ​បុរស​ម្នាក់​ បណ្ដាល​ឲ្យ​របួស​យ៉ាង​ដំ​ កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ឯក​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

មន្ដ្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​មានឈ្មោះ​ ចាន់​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ទីលំនៅ​ភូមិ​ព្រែក​តា​ឯក​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​ ចំណែក​ជន​រង​គ្រោះ​២​នាក់​ ទី​១-​ឈ្មោះ​ ក្លូ​ ក​យ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងកាត់សក់​ ទីលំនៅ​ភូមិ​វាល​ត្រែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មាន​ស្នាម​មុត​លើ​ដៃ​ខាងស្ដាំ​ចំនួន​២​កន្លែង​ និង​មុត​លើ​ពោះ​ខាងឆ្វេង​ចំនួន​១​កន្លែង​ (​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះ​កុសុមៈ​ រាជធានី​ភ្នំពេញ​)​ និង​ទី​២-​ឈ្មោះ​ ហៀ​ង​ រស្មី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ទួល​ក្ដី​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ល​ មាន​ស្នាម​មុត​ត្រង់​ក្បាល​ចំនួន​២​កន្លែង​(​ស្រាល​)​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ចូលរួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នៅ​ក្នុងភូមិ​ ហើយ​ក៏​បាន​ចូល​រាំ​កំសាន្ដ​ផង​ដែ​ ខណៈនោះ​ក៏​មាន​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​គប់​កែវ​ បណ្ដាល​ឲ្យ​ត្រូវ​ឈ្មោះ​ ហៀ​ង​ រស្មី​ របួស​ចំ​ក្បាល​ចំនួន​២​កន្លែង​ ភ្លាម​នោះ​ក៏​បាន​ផ្អើល​ឆោ​រ​ឡោ​ពេញ​ក្នុង​រោង​កម្មវិធី​ ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​ឈ្មោះ​ភិន​ ឃុន​ បាន​សួរ​ថា​ អ្នក​ណា​គប់​កែវ​ត្រូវ​ឈ្មោះ​ រស្មី​ ខណៈនោះ​ឈ្មោះ​ ចាន់​ ប៊ុ​ន​ធឿ​ន​ បាន​កាន់​កន្ដ្រៃ​ចំនួន​១​ ដើរទៅ​ឈ្មោះ​ ភិន​ ឃុន​ បណ្ដាល​ឲ្យ​រង​របួស​ចំពោះ​ខាងឆ្វេង​ ឃើញ​ដូច្នោះ​ឈ្មោះ​ ក្លូ​ ក​យ​ បាន​ចូល​ទៅ​ឃាត់​និង​បាន​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ឈ្មោះ​ ចាន់​ ប៊ុ​ន​ធឿ​ន​ ភ្លាម​នោះ​ឈ្មោះ​ ចាន់​ ប៊ុ​ន​ធឿ​ន​ បាន​យក​កន្ដ្រៃ​ចាក់​ទៅ​លើ​ឈ្មោះ​ ក្លូ​ ក​យ​ បណ្ដាល​ឲ្យ​រង​របួស​ដៃ​ខាងស្ដាំ​ចំនួន​២​កន្លែង​ និង​ចំពោះ​ខាងឆ្វេង​ចំនួន​១​កន្លែង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

ចំនួនអ្នកទស្សនា

    20630097

  • ថ្ងៃនេះ5971
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72491
  • ខែនេះ187641
  • ឆ្នាំនេះ187641
  • សរុប20630097