ភ្នំពេញ ៖ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០និង០៥នាទី។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវបានឱ្យដឹងថាក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទី១-ឈ្មោះ ម៉ាត់ យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាកដ(ជួញដូរ)។ ទី២-ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅ ភូមិ១ សង្កាត់ច្រាំរេះ ១ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) ។
សម្ភារៈដកហូតរួមមានៈ ក្រាមពណ៌ស ថ្លាចំនួន០៣កញ្ចប់,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ម៉ូតូមួយគ្រឿង (ម៉ូតូចាស់)។
បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី អនុវត្តតាមនីតិវិធី៕