កំពង់ធំ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ចំណុចភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូក្នុងទិសដៅស្របទិសគ្នា(ពីត្បូងទៅជើង)បណ្តាលឱ្យរបួសធ្ងន់ ០២នាក់។
សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកC100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ោញ ហឿន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិគគរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ឈ្មោះ ញ៉ែម ព្រឿង ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិបុស្សល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព។
ចំណែករថយន្តម៉ាកត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-0322 បើកបរដោយឈ្មោះ ផាត សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍មូលហេតុជាបឋមបង្កពីអ្នកបើកបរម៉ូតូបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕