បន្ទាយមានជ័យ ៖ ឃ្លាំងស្តុកអីវ៉ាន់ក្រុមហ៊ុន R&ZT ម៉ៅការសំណង់ថៃត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងកាលពីវេលាម៉ោង៤នឹង២០នាទី កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ស្ថិតចំណុចដើមស្រល់ភូមិក្បាលស្ពាន សង្កាត/ស្រុងក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលដែលអគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ក្រុមហ៊ុនR&ZTម៉ៅការសំណង់ថៃគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ក្រោយពីទទួលព័ត៌មានភ្លាម រថយន្តអគ្គិភ័យរបស់កាស៊ីណូនិងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងជួយអន្តរាគមន៍ជួយពន្លត់ដែរតែឆាបឆេះអស់ទាំងស្រង់។
ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំទទឹង២៥ម៉ែត្រនិងបណ្តោយ៣០ម៉ែត្រ ឃ្លាំងធ្វើពីដែកប្រក់និងជញ្ជាំងស័ង្កសីនិងឆេះសម្ភារៈនិងគ្រឿងសំណង់មានម៉ូទ័របូមទឹក, ម៉ាស៊ីភ្លើង, ខ្សែភ្លើង, តុទូ និងម៉ូតូ២គ្រឿង របស់កម្មករសំណង់និងសរុបជាទឹកប្រាក់ប្រមាណជិត១ម៉ឺនដុល្លា។
លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែតបានសំណូមដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យនៅពេលដែលចេញដំណើរចេញពីផ្ទះត្រូវបិទគប់ភ្លើងនិងថ្ងៃបុណ្យទានអ៊ុចធុបទានត្រូវពន្លត់មុនចេញ ដំណើដើម្បីការពារអគ្គិភ័យកើតឡើង៕