ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាប៉ុស្តិ៍ទួលសង្កែស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១ម៉ោង០៥នាទី រំលងអធ្រាត្រ ចំណុចផ្ទះលេខ៤៧៩F ផ្លូវ៩០៧ ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឆែប រ៉ាមី ភេទប្រុស អាយុ២៩ ឆ្នាំមានទីលំនៅផ្ទះ០៩៦ ផ្លូវបេតុងក្រុម១៣ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ មានសរធាតុញៀនក្នុងខ្លួន, ទី២-ឈោះ្ម ម៉ែន ផារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះ២៧៣ ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន និងទី៣-ឈោះ្ម តូច ចន្នី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះ៣០៧ ផ្លូវរថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ គាត ប៉េងឡុង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះ៤៧៩F ផ្លូវ៩០៧ ក្រុម៨ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ មុខរបរលក់ដូរ។
សម្ភារៈដកហូតរួមមាន៖ កងា្ហមួយ, ទូរទស្សន៍ ម៉ាកសាំស៊ុង(៣២អ៊ីង)មួយគ្រឿង, ក្បាលឌីវីឌី ម៉ាកសាំស៊ុងមួយគ្រឿង, ដែកលួចកែច្នៃមួយកំណាត់។
លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោរផ្ទះចោល ត្រូវជនសង្ស័យចំនួន០៣នាក់ធើ្វសកម្មភាពគាស់ផ្ទះ យកបានសម្ភារៈខាងលើ បានហើយ ក៏ដើរកាន់ចេញមកក្រៅផ្ទះត្រូវ កម្លាំងជំនាញប៉ុស្តិ៍ធើ្វការបង្ក្រាបជាក់សែ្តងនិងឃាត់ជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសងែ្ក១។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌកំពុងធ្វើការសាកសួររកបក្ខពួករកបទល្មើសពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕