បាត់ដំបង ៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបវេលកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី បានបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ នៅផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សឿ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិល្វា ឃុំល្វា ទី២-ឈ្មោះ កឿន សារាយ ភេទប្រុស អាយុ២៧ឆ្នាំ ភូមិល្វា ឃុំល្វា ។
ក្រោយពីឃាត់ខ្លួនជំនាញបានធ្វើការអប់រំ នឹងធ្វើកិច្ចសន្យាបញ្ឈប់រួច បានប្រគល់ទៅអោយអាណាព្យាបាលនិងសហគមន៍ដើម្បីអប់រំបន្ត តាមបទបញ្ជាណែនាំរបស់ឯកឧត្តម អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង៕