លោក​ជំទាវ​ ជូ​ ប៊ុ​ន​ អេ​ង​ ចុះ​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​វរៈ​តូច​លេខ​៦០៣

05-April-2018 | ដោយ ពលមនសិការ

​តាកែវ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ទីបញ្ជាការ​វរៈ​តូច​លេខ​៦០៣​ នគរបាល​ការពារ​ព្រំដែន​គោក​ស្ថិត​នៅ​ក្នុងភូមិ​គី​រី​ចុង​កោះ​ ឃុំ​ជ្រោយ​ស្លែង​ ស្រុក​គី​រី​វង្ស​ ខេត្តតាកែវ​ លោក​ជំទាវ​ ជូ​ ប៊ុ​ន​ អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចុះ​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ចំនួន​២១៧​នាក់​ ដែរ​ឈរជើង​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​។​

អញ្ជើញ​ចូលរួម​អមដំណើរ​នា​ឱកាស​នោះ​រួម​មាន​ ឯកឧត្តម​អនុរដ្ឋលេខាធិការ​លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ឯកឧត្តម​អភិបាលរង​ខេត្ត​ស្នងការ​ស្ន​ការ​រង​ខេត្ត​ ជា​ច្រើន​រូប​ទៀត​។​

​ក្នុង​នោះ​ដែរ​លោក​ជំទាវ​ ជូ​ ប៊ុ​ន​ អេ​ង​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កងកម្លាំង​នគរបាល​ជាតិ​ចំនួន​២១៧​ក្នុង​១​នាក់​ទទួល​បាន​ថវិការ​ ៥០.០០០​រៀល​។​ ក្នុង​នោះ​ដែរ​ក៏​បាន​ឧបត្ថម្ភ​សម្ភារៈ​ដូច​ជា​ស្រា​បៀ​ ចំនួន​ ៦៥​កេស​,​ ទឹកក្រូច​ ចំនួន​ ៦៥​កេស​,​ ទឹកបរិសុទ្ធ​ចំនួន​ ២៧​កេស​​មី​ចំនួន​ ២៣៨​កេស​តូច​,​ ត្រីខ​ ចំនួន​ ២៧​កេស​,​ ភេសជ្ជៈ​ខា​រ៉ា​ប៉ាវ​ ១២​កេស​,​ អង្ករ​ចំនួន​២០០​ គីឡូក្រាម​។​ ឯកឧត្តម​ ខេត្ត​បាន​ឧបត្ថម្ភ​មី​៥០​កេស​តូច​ត្រីងៀត​ ១៥​គីឡូ​,​ ពង​សាប​និង​ពង​ទា​ប្រៃ​ ៦០០​គ្រាប់​។​

ក្នុង​នោះ​ដែរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ល្រ​សួង​មហាផ្ទៃ​និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៧.000.000​រៀល​ដល់ទី​បញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៣៕

ចំនួនអ្នកទស្សនា

    20629127

  • ថ្ងៃនេះ5001
  • ម្សិលមិញ10851
  • សប្តាហ៍នេះ71521
  • ខែនេះ186671
  • ឆ្នាំនេះ186671
  • សរុប20629127