ព្រះសីហនុ ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២0៨ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-1927 បើកបរដោយឈ្មោះ គៀត វាសនា ហៅ ខេន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងប៉ះកង់រថយន្ត មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលបោកក្បាលស្លាប់ខ្លួនឯងនៅនឹងកន្លែងកើតហេតុឈ្មោះ គៀត វាសនា អ្នកបើកបរម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថតាង ម៉ូតូ មួយគ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរាម៕