ភ្នំពេញ ៖ កាលពីនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទី ដល់ម៉ោង២២៖០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផលបានធ្វើការឃាត់យានយន្តសរុបចំនួន១០ គ្រឿងរួមមានៈ ម៉ូតូចំនួន០៩ គ្រឿង, រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង។ បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕