ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានឲ្យដឹងថាកម្លាំងនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកអធិការខណ្ឌបានបន្តថាករណីទី១-នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១និង០៥នាទី នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ ភ័ន្ត ផេន ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ណន រស្មី ភេទប្រុស អាយុ១៩ឆ្នាំ។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូច សង្ស័យជាគ្រឿងញៀន, ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1F-0240។
ករណីទី២- នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២២និង០៥នាទី ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ឡោ ផ្លោក ភេទប្រុស អាយុ១៧ឆ្នាំ, ទី២-ឈ្មោះ ហេង គីម ភេទប្រុស អាយុ១៨ឆ្នាំនិងទី៣-ឈ្មោះ ជឿន វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូច សង្ស័យជាគ្រឿងញៀន, ម៉ូតូមួយគ្រឿងម៉ាក ហុងWave ពណ៌ខ្មៅ គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីបញ្ជូនទៅតុលាការ៕