បន្ទាយមានជ័យ ៖ ពិធីបួងសួងរូបសំណាក់រង្វង់មូលស្រីគ្រប់ល័ក្ខដើម្បីសុំសេចក្តីសុខនិងចម្រើនចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិបីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្នុងពិធីបួងសួងរូបសំណាក់រង្វង់មូលស្រីគ្រប់ល័ក្ខគេឃើញមានប្រជាពលរដ្ឋជាច្រើនដែលបានផ្តួចផ្តើមគ្នារៀបចំឡើងដែលនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណី និងសាសនាដែលជាសាសនារដ្ឋ។
ប្រជាពលរដ្ឋបានប្រាប់ថា ពិធីបួងសួងរូបសំណាក់រង្វង់មូលស្រីគ្រប់ល័ក្ខនេះត្រូវបាន្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណបានផ្តួចផ្តើមគ្នាធ្វើឡើងជារៀងរាល់មួយឆ្នាំម្តងគឺមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះជាការជំនឿសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ពិធីបួងសួងសុំសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសកុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍និងមានទឹកភ្លៀងគ្រប់គ្រាន់អោយប្រជាកសិករធ្វើស្រែនិងចំការទទួលបានផលល្អ។
ប្រជាពលរដ្ឋបានបញ្ជាក់ថារូបសំណាក់នៅរង្វង់មូលស្រីគ្រប់ល័ក្ខកាលពីមុនកសាងដោយដោះអាវតែក្រោយមកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារបានចំណាយថវិកាជួលជាងលៀបថ្នាំតុបតែងដោយមានសំលៀកបំពាក់និងជួសជុលកសាងខឿនឡើងវិញហើយដាំផ្កានិងឈូកដើម្បីលម្អរអោយមានសោភ័ណភាព។
ប្រជាពលរដ្ឋបានបញ្ជាក់ថារូបសំណាក់ស្រីគ្រប់ល័ក្ខឬព្រះម៉ែស្រីគ្រប់ល័ក្ខនេះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានជំនឿជឿជាក់បារមីពូកែស័កសិទ្ធដោយប្រជាពលរដ្ឋបួងសួងជារៀងរាល់មួយឆ្នាំម្តងសុំសេចក្តីសុខនិងសេចក្តីចម្រើន៕