ព្រៃវែង ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ និងស្នងការរង បានទទួល គណៈប្រតិភូមន្ទីនគរបាលខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រួមនិងប្រតិភូអមដំណើរ ដើម្បីជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង។
គណៈប្រតិភូមន្ទីរនគរបាលខេត្តដុងថាប់ លោក វៀង មីងធឹង ប្រធានប្រតិភូ បានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ គណៈប្រតិភូ សូមគោរពជូនពរដល់ ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង នគរបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងកងកម្លាំងនគរបាល ទូទាំងខេត្ត សូមទទួលបានសុខភាពល្អ កម្លាំងពលំមាំមួន និងជោគជ័យគ្រប់ភារកិច្ច។
គណៈប្រតិភូយោធាការពារព្រំដែន ខេត្ត ដុងថាប់ មានប្រសាសន៍ទៀតថា កម្ពុជា-វៀតណាម គឺជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នា ហើយប្រជាជនទាំងពីរក៏មានទំនាក់ទំនង សាមគ្គីភាពគ្នាល្អ ទាំងការរស់នៅ និងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ។ ក្នុងជំនួបនោះ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត ក្នុងនាម ស្នងការនគរបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ នៃស្នងការដ្ឋាន នគរបាលព្រៃវែង ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់រាប់អានគ្នា រវាងកងកម្លាំងប្រទេសយើងទាំងពីរ ក៏ដូចជាប្រជាជនផងដែរ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ ស្នងការ បានជូនពរ ដល់គណៈប្រតិភូមន្ទីរនគរបាលខេត្តដុងថាប់ ឲ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ ជាមួយគ្នានោះដែរ គណៈប្ររិភូ បានអញ្ជើញ ជូនវត្តុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ៕