ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ (តាមប្រព័ន្ធអេឡិចត្រូនិច) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១០នាទី នៅចំណុចផ្លូវ ធនាគា FTB ទីតាំងផ្ទះលេខ៣៣សេដេ ផ្លូវ១៦៩ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ ៧មករា។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ISAAC CHIBUNNA ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរពាណិជ្ជករ ទីលំនៅផ្ទះលេខ ១អឺ ផ្លូវលំ ( ៣សេ ) សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ទី២-ឈ្មោះ ISAAC REJOICE CHIBUNNA ភេទស្រី អាយុ ៤ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរ ពាណិជ្ជករ ទីលំនៅផ្ទះលេខ ១អឺ ផ្លូវ លំ ( ៣សេ ) សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះ ឡេង សុវណ្ណារ៉ាត់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ( តំណាង និងជាប្រធានផ្នែក ប្រតិបត្តិធនាគារ FTB ) ទីលំនៅផ្ទះលេខ ៣៩អិល ផ្លូវ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក។
សម្ភារៈបាត់បង់ ៖ ប្រាក់ដុល្លារចំនួន ៤២៤,៩៩៩ដុល្លារ ( បួនរយម្ភៃបួនពាន់ ប្រាំបួនរយកៅសិបប្រាំបួនដុល្លារ )។បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង៕