បន្ទាយមានជ័យ ៖ វត្តមជ្ឍិមសាសនារាម(ដងរុន) ដែលមានអាយុ៦២ឆ្នាំ ទើបកសាងព្រះវិហារួចរាល់ត្រូវបានកាត់ឫស្សីនិងដាក់សម្ពោធសមទ្ធិផលប្រើប្រាស់នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានមានប្រសាសន៍រាយការថា ស្រុកមង្គលបូរីមានវត្តចំនួន៥៦វត្តនិងអាស្រមចំនួន២កន្លែងមានព្រះសង្ឃសរុប១.១៧២ អង្គភិក្ខុ៣១៨អង្គ អាចារ្យ២០៤នាក់ គណៈកម្មាធិការ៤៧៣នាក់តាជី១៤៥នាក់ យាយជី២១៣នាក់។
គណៈកម្មាការបានមានប្រសាសន៍បញ្ជាក់ថា វត្តមជ្ឍិមសាសនារាម(ដងរុន)មានអាយុ៦២ឆ្នាំ ហើយរហូតពេលនេះសមទ្ធិផលមានសាលាឆាន់១ខ្នង, កុដិធំនិងតូចចំនួន៣,សាលាមេរ៍១ខ្នង សាលារៀន១ខ្នង៣បន្ទប់និងរបងព័ន្ធជុំវិញហើយត្រូវបានកសាងព្រះវិហាថ្មីដែលមានបណ្តោយ២៥ម៉ែត្រនិងទទឹង១៩ម៉ែត្រ កំពស់២៧ម៉ែត្រដែលកសាងចាប់ពីឆ្នាំ២០០៤ ហើយរួចរាល់នៅឆ្នាំ២០១៨ សរុបថវិកាចំនួន៣៨៨.១៩៨ដុល្លារ។
លោក ង៉ោ មេជ្រួន អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វត្តមជ្ឃិមសាសនារាមដងរុនដែលត្រូវបានកាត់ឫស្សីមាព្រះវិហាថ្មីនិងសមទ្ធិផលនានក្នុងវត្តនិងសម្ពោធដាក់អោយប្រើប្រាស់នេះជាការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនាមានផ្នែកអាចក្រនិងពុទ្ធចក្រដែលជាសាសនារដ្ឋ។ ហើយប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជាក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយកិច្ចសំណេះសំណាលហើយគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធនិងកាត់ឫស្សីមាដាក់អោយប្រើប្រាស់ព្រះវិហ៊ារនិងសមទ្ធិផលក្នុងវត្តមជ្ឍិមសាសនារាម(ដងរុន)៕