នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

10-April-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ នៅ​ចំណុច​ក្នុង​បន្ទប់​ឈើ​បាក់បែក​ផ្លូវ​R៦​ ភូមិ​៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នុំពេញ​។​

​លោក​វរសេនីយ៍ឯក​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ អធិការ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ នី​ សុខ​ប៉ាវ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​,​ ទី​២-​ឈ្មោះ​ ប៉ក់​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ក្នុង​ហែម​ជាតិ​ ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​,​ ទី​៣-​ឈ្មោះ​ អេ​ច​ ឡូ​រេ​ន​ ភេទ​ស្រី​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នឹង​ទី​លំ​ នៅ​មិន​ពិតប្រាកដ​។

​វត្ថុ​តាង​ចាប់ៈ​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២៩​កញ្ចប់​តូច​,​ កាបូបដៃ​ពណ៌​សូកូឡា​មួយ​,​ ដែក​ កេះ​ចំនួន​០២,​ដប​មាន​ចុះ​គំរប​ដាក់​ ទុយោ​ចំនួន​០១(​ចាប់​យក​ពី​ឈ្មោះ​នី​ សុខ​ប៉ាវ​),​ ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​Nokia​ ពណ៌​ផ្កាឈូក​នឹង​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​Nokia​ពណ៌​ខ្មៅ​(​ចាប់​យក​ពី​ឈ្មោះ​ ប៉ក់​ វ​ណ្ណា​)​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20629777

  • ថ្ងៃនេះ5651
  • ម្សិលមិញ10851
  • សប្តាហ៍នេះ72171
  • ខែនេះ187321
  • ឆ្នាំនេះ187321
  • សរុប20629777