កំពង់ចាម ៖ ករណីរំលោភលើទំនុកចិត្ត ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ អនុវត្តដីកាបង្ក្រាបកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនលេខ២២៥ ត.ព្រ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទ ពីបទរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងត្រូវឃាត់ខ្លួនថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថាៈកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បង្ក្រាបហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វុធ ម៉ារី ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ៕