កម្លាំង​ជំនាញ​ខេត្ត​បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៥​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​០៩​នាក់​

13-April-2018 | ដោយ ពលមនសិការ

កំពង់ចាម​៖​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៨​ កម្លាំង​ជំនាញ​បាន​បង្ក្រាប​ករណី​ ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០៥​ករណី​(​ស្រុក​ព្រៃឈរ​០១​ករណី​ ស្រុក​ចំការលើ​០៣​ករណី​ ក្រុង​កំពង់ចាម​០១​ករណី​)​ឃាត់​ខ្លួ​ជនសង្ស័យ​០៩​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ជឿន​ គ​ន្ធា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី​ ឃុំ​សំរោង​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​(​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​១៤៦៨​ច​.​ខ​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៨​ ពី​បទ​ហិង្សា​ដោយ​ចេតនា​),​ ទី​២-​ឈ្មោះ​ ជួប​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​លេខ​១​ សង្កាត់​សាលា​សន្សំ​កុសល​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​,​ទី​៣-​ឈ្មោះ​ សែន​ ជំ​នោប​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ព្រៃ​ខ្ជាយ​ ឃុំ​សំរោង​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​,​ ទី​៤-​ឈ្មោះ​ ឪ​ សុផល​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​តា​ប៉ា​ង​ ឃុំ​តា​ប្រុ​ក​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​,​ ទី​៥-​ឈ្មោះ​ ង៉ូ​វ​ ប៊ុ​ន​ហេង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​តា​ប៉ា​ង​២​ ឃុំ​តា​ប្រុ​ក​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​,​ ទី​៦-​ឈ្មោះ​ ស្រ៊ុ​ន​ ចំណាប់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​វាល​រី​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​(​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​),​ ទី​៧-​ឈ្មោះ​ លន់​ ប៊ុ​ន​ថុ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​,​ ទី​៨-​ឈ្មោះ​ លន់​ សូ​ផាត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ និង​ទី​៩-​ឈ្មោះ​ ហេង​ សេង​ហ័​រ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ស្ពាន​ថ្មី​ ឃុំ​ស្រងែ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​

​វត្ថុ​តាង​ដកហូត​រួម​មានៈ​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំ​ញៀន​១៤​កញ្ចប់​(​ធំ​០៨​កញ្ចប់​ និង​តូច​០៦​កញ្ចប់​)​ ម៉ូតូ​០២​គ្រឿង​ រថយន្ត​០១​គ្រឿង​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០២​គ្រឿង​ ទូរស័ព្ទ​ដៃ​០៧​គ្រឿង​ អា​វុ​កែ​ឆ្នៃ​(​កាំភ្លើង​ខ្យល់​)០២​ដើម​។​​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៩​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20626807

  • ថ្ងៃនេះ2681
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69201
  • ខែនេះ184351
  • ឆ្នាំនេះ184351
  • សរុប20626807