​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​

13-April-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ និង​១០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​ (​ប្រើ​ល្បិច​ទឹក​ទូរ​ទឹកកក​)​ នៅ​ចំ​ណុ​ចំ​មុខ​ហាង​កា​រ៉ា​អូរ​ខេ​អឹ​ម​ភី​រៀល​ ផ្លូវ​១៩៨៦​ ភូមិ​ទំនប់​ សង្កាត់​ភ្នំ​ពេ​គ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ន​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ចំឡង​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ (​មាន​សារធាតុ​ញៀន​)​។​ ជន​រង​គ្រោះ​ឈ្មោះ​ សា​វិ​ប​ លាភ​ហេង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ជួសជុល​ម៉ាស៊ីនត្រជាក់​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​បន្សល់​ទុក​៖​ទូរ​ទឹកកក​ចំនួន​មួយ​គ្រឿង​ ម៉ាក​សាំ​សុង​ (​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​)​ និង​ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង​ ម៉ាក​ATSM​របស់​ជនសង្ស័យ​។​

​លោក​អធិការ​បន្ត​ថា​ ជនសង្ស័យ​បាន​កំ​ម៉​ង់​ទិញ​ទូក​ទឹកកក​ចំនួន​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ រួច​បាន​ណាត់​ជន​រង​គ្រោះ​ដើម្បី​យក​ទូរ​ទឹកកក​ ទៅ​ឲ្យ​ខ្លួន​នៅ​ម្តុំ​សាលា​ណ​ត​ប្រ៊ី​ត​ ផ្លូវ​២០០៤​ សង្កាត់​អូរ​បែក​ក្អម​ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដឹក​ទូរ​ទឹកកក​ទៅ​តាម​ការ​ណាត់​ លុះដល់​ជន​រង​គ្រោះ​ដឹក​ទូទឹកកក​ទៅ​ដល់​គោលដៅ​ ជនសង្ស័យ​បាន​ប្រើ​ល្បិច​មិន​ព្រមយក​ ដោយ​និយាយ​ថា​ទូទឹកកក​ចាស់​ រួច​ក៏​មានការ​ប្រកែក​គ្នា​ រួច​ជន​រង​គ្រោះ​បាន​នាំ​ខ្លួន​ជន​សង​ស្ស័​យ​ខាងលើ​ យក​មក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ និង​បាន​ដាក់​ពាក់​បណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​។​ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20626687

  • ថ្ងៃនេះ2561
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69081
  • ខែនេះ184231
  • ឆ្នាំនេះ184231
  • សរុប20626687