រថយន្ត​លុ​ច​ស៊ី​ស​បុក​បង្គោល​ភ្លើង​ បណ្តាល​ឱ្យ​ស្លាប់​និង​របួសធ្ងន់​ស្រាល​ ៧​នាក់​ នៅ​ស្រុក​ជាំ​ក្សាន្ត​

18-April-2018 | ដោយ ពលមនសិការ

​ព្រះ​វិហារ​ ៖​ មនុស្ស​៧​នាក់​បាន​ស្លាប់​និង​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​លុ​ច​ស៊ី​ស​បើក​បុក​បង្គោល​ភ្លើង​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​នឹង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ពាក់​ស្បែក​ ឃុំ​រំដោះ​ស្រែ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ​ ស៊ី​ សុគន្ធរ​ដ្ឋា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ​បានឱ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​ 300​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ កំពង់ធំ​2A-1611​ (​ខូច​ធ្ងន់​)​ និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់​ (​ស្រី​ម្នាក់​)​ របួសធ្ងន់​ចំនួន​៥​នាក់​ (​ស្រី​៣​នាក់​)​។​ ​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​បញ្ជូន​អ្នក​របួស​ទៅ​ព្យាបាល​ដើម្បី​សង្គ្រោះ​ជីវិត​៕

ចំនួនអ្នកទស្សនា

    20626507

  • ថ្ងៃនេះ2381
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68901
  • ខែនេះ184051
  • ឆ្នាំនេះ184051
  • សរុប20626507