ព្រៃវែង ៖ ដោយមានការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជំនាញ ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយ កម្លាំងនគរបាល នៃអធិការស្រុកព្រះស្តេច បានធ្វើការឃាត់ខ្លួនជនល្មើស រំលោភសម្លាប់លើ កុមារី រងគ្រោះ នៅ ស្រុកព្រះស្តេច កាលពី ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី។
នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រខេត្ត សហការជាមួយ កម្លាំងនគរបាល នៃអធិការស្រុកព្រះស្តេច បានចុះស្រាវជ្រាវ និង បានឃាត់ខ្លួន ជនសង្ស័យ ១ នាក់ ឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ ២៥ ឆ្នាំ នៅភូមិ សទ្ធា ឃុំ រំចេក ស្រុក ព្រះស្ដេច។ ដែលបានប្រព្រឹត្តបទល្មើស(ករណី រំលោភសម្លាប់) កាលពី ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី ក្មេងស្រីរងគ្រោះ ឈ្មោះ ចាន់ ស្រីដេត អាយុ ៥ ឆ្នាំមានទីលំនៅ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ហើយសម្លាប់ក្នុង ចេតីយ៏វត្តសទ្ធា រួចក្រយកសព ទៅទម្លាក់ក្នុងស្រះទឹក ។
ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ ខេត្តព្រៃវែងបានឲ្យដឹងថា នៅពេលដែលមានប្រជាពលរដ្ឋបានរាយការណ៍ថា មានសាកសព ក្មេងដេកស្លាប់ ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ច ការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ពៅ ជីវី ស្នងការរង បានចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីត្រួតពិនិត្យ ធ្វើកោសលវិច័យលើខ្លួនសាកសព ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ ៥ ឆ្នាំ រស់នៅ ភូមិ សទ្ធា ឃុំ រំចេក ស្រុកព្រះស្តេច។ ឪពុកកុមារីរងគ្រោះ ឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះ រស់ ហេន អាយុ ៣២ ឆ្នាំ នៅភូមិ សទ្ធា ឃុំ រំចេក ស្រុកព្រះស្ដេច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជន ដៃដល់ចាប់ រំលោភទាំងថ្ងៃ នៅក្នុងចេតីយ៍ រួចសំលាប់ រួចយកសព ទៅ បោះចោល ក្នុងស្រះទឹក នៅ ចំណុចខាងលើ។ពេលនោះសមត្ថកិច្ចបានកំណល់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនល្មើស។ ក្រោយឃាត់ខ្លួនជនល្មើសបានសារាភាពថា ខ្លួនពិតជាបានរំលោភ សម្លាប់ លើកុមារីរងគ្រោះ ពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕