បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន។ ប្រតិបត្តិការចាប់ខ្លួនជនល្មោភកាមខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក នៅចំណុចចំការចេក ក្បែរព្រះវិហារវត្តចក្រី ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការស្រុកភ្នំព្រឹកបានឱ្យដឹងថាជនសង្ស័យឈ្មោះ មាន ខុនឌី ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានចាប់រំលោភសេពសន្ថវៈលើអនីតិជនឈ្មោះ ស ស ម ភេទស្រី អាយុ ០៩ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ (មិនបានសំរេច) ត្រូវបានម្តាយក្មេងស្រីទៅទាន់។
ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនិតីច្បាប់៕