កុដិ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​នៅ​ស្រុក​ព្រះនេត្រព្រះ​

20-April-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ កុដិ​មួយ​ខ្នង​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​នៅ​វេលា​៦​ល្ងាច​កាលពី​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​វត្ត​ឡោ​ទេ​ ស្ថិត​ភូមិ​ឡោ​ទេ​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​។​

​លោក​ មាស​ រិ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យ​ដឹង​ថា​នៅ​ពេល​ដែល​អគ្គី​ឆាបឆេះ​កុដិ​គឺ​វត្ត​ឡោ​ទេ​មិន​ទាន់​ត្រាស់​ឬ​បញ្ចប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​​ហើយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។​

លោក​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​អគ្គិភ័យ​ឆេះ​កុដិ​មួយ​ខ្នង​អស់ទាំង​ស្រុង​មក​ពី​ព្រះសង្ឃ​ដុត​ធូប​ចោល​បណ្តាល​ឆាបឆេះ​មាន​កុដិ​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តា​ ដែល​មាន​បណ្តោយ​១២​ម៉ែត្រ​និង​ទទឹង​៧​ម៉ែត្រ​និង​ខូចខាត់​កង់​នេន​មួយ​គ្រឿង​,​ ខ្សែ​ក​ ផ្លា​ក​ទី​ន​មួយ​ខ្សែ​ទម្ងន់​៣​ជី​ និង​សម្ភារៈ​មួយ​ចំនួន​។​

​លោក​ មាស​ រិ​ទ្ធី​ បាន​បន្ថែម​ថា​នៅ​ពេល​ដែល​អគ្គិភ័យ​ឆេះ​កុដិ​មួយ​ខ្នង​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ជួយ​អត្ត​រាគ​មន៍​បាញ់​ពន្លត់​មិន​បណ្តាល​អោយ​រាលដាល​ដល់​កុដិ​នៅ​ក្បែរ​៕​

ចំនួនអ្នកទស្សនា

    20625467

  • ថ្ងៃនេះ1341
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67861
  • ខែនេះ183011
  • ឆ្នាំនេះ183011
  • សរុប20625467