ជនជាតិ​ថៃ​ម្នាក់​ ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​នគរបាល​ឃាត់ខ្លួន​

20-April-2018 | ដោយ ពលមនសិការ

​ប៉ៃលិន​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៨​ កម្លាំង​នៃ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ​ Phontep​ Chadaphat​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ខេត្ត​ណា​ខោ​ន​រាជ​ស៊ី​ម៉ា​ ប្រទេស​ថៃ​ នៅ​ចំណុច​ភូមិ​ក្ងោក​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ពី​បទ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​ជំនាញ​ បានឱ្យ​ដឹង​ថា​ ជនបរទេស​រូប​នេះ​បន្ទាប់​ពី​បាន​ឆ្លង​ដែន​ចូល​ មក​ប្រទេស​កម្ពុជា​រួច​ហើយ​ ក៏​បាន​បន្តដំណើរ​ដោយ​ថ្មើ​ជើង​ រហូត​មក​ដល់​ខេត្ត​ប៉ៃលិន​ និង​បាន​ស្នាក់​នៅ​តាម​វត្ត​អារាម​ អស់​រយៈពេល​ចំនួន​ ០៥​ថ្ងៃ​ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​។​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កុំ​ពុង​អនុវត្ត​ និង​ចាត់ការ​តាម​ នីតិវិធី​៕​ 

ចំនួនអ្នកទស្សនា

    20625557

  • ថ្ងៃនេះ1431
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67951
  • ខែនេះ183101
  • ឆ្នាំនេះ183101
  • សរុប20625557