ឧត្តរមានជ័យ ៖ អំណោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្ដម នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ែន លី ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំ មន្ត្រីក្រោមឱវាទ នាំយកមកចែកជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន២៥គ្រួសារដែលស្ថិតនៅភូមិគោគចំបក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ។
ក្នុងនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានមានប្រសាសន៍លើកឡើងថា បងប្អូនអតីតយុទ្ធជនគឺអ្នកលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បូជានូវសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួមក្នុងសកម្មភាព គោលនយោបាយឈ្នះៗ របស់សម្ដេច ដែលបាននាំមកនូវ សុខសន្តិភាព ទូទាំងប្រទេសកម្ពុជា និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ ហើយជាមួយគ្នានេះផងដែរ ឯកឧត្ដម ក៏បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនដែលជា អតីតយុទ្ធជន និងគ្រួសារអតីយុទ្ធជនយើងទាំងអស់ផងដែរ ដែលជានិច្ចជាកាលសម្ដេចទាំងពីតែងតែគិតគូរពីសុខទុក្ខ និង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ និងដោះស្រាយរាល់ការលំបាករបស់បងប្អូនយើង ជាប់ជានិច្ច ហើយសម្តេចនូវតែបន្តយកចិត្តទុក្ខដាក់រួមសុខរួមទុក្ខជាមួយនិង បងប្អូនយើងគ្រប់ពេលវេលា។
ហើយអំណោយដែលត្រូវផ្តល់ជូនដល់បងប្អូនយើងនៅពេលនេះគឺចំនួន២៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥២៥គីឡូ និងថវិកាចំនួន២ម៉ឺនផងដែ ដែលអំណោយទាំងនេះ ថ្វីត្បិត តែវាមិនច្រើនក្តី តែ អាចជួយសម្រាល និងដោះស្រាយក្នុងការខ្វះខាតបានមួយរយៈពេល ផងដែ សំខាន់ គឺ បងប្អូន ត្រូវខិតខំ ប្រឹងប្រែង បង្កបង្កើនផលដើម្បីឲ្យគ្រួសារយើងមានជីវភាពធូធារបន្ថែមទៀត៕