ឆេះ​ខារ៉ាអូខេ​«​កូ​ប្រា​ហ្គោ​ល​ អស់​២​បន្ទប់​ កម្លាំង​នគរបាល​សន្លប់​៣​នាក់​ ពេល​ជួយ​អន្តរាគមន៍​

21-April-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ អគ្គិភ័យ​បាន​ឆេះ​បន្ទប់​លេខ​១៤​និង​១៨​ជាន់​ទី​២​របស់​ខារ៉ាអូខេ​ យីហោ​កូ​ប្រា​ហ្គោ​ល​ នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៥០​នាទី​ នៅ​ចំណុច​អគារ​លេខ​១៥​អា​ ផ្លូវ​លេខ​២៥៤​ ភូមិ​៤​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​បន្ទប់​ដែល​ត្រូវ​ភ្លើង​ឆេះ​មានៈ​ បន្ទប់​លេខ​១៤​ ទំហំ​ ៤​ម៉ែត្រ​គុណ​៧​ម៉ែត្រ​និង​បន្ទប់​លេខ​១៨​ ទំហំ​ ៧​ម៉ែត្រ​គុណ​៧​ម៉ែត្រ​។​ ហើយ​ម្ចាស់​ទីតាំង​ឈ្មោះ​ ហ៊ុន​ គឹ​ម​ជាតិ​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​ សម្ភារៈ​ខូចខាត​៖​ ឆេះ​ក្នុង​បន្ទប់​លេខ​១៤​ និង​លេខ​១៨​ ទាំងស្រុង​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​នគរបាល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​ ១២​គ្រឿង​,​ បាញ់​អស់​ចំនួន​ ៤៨​គ្រឿង​ ស្មើរ​និង​១៨២​ម៉ែត្រគូប​។​ ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​ខាងលើ​បណ្តាល​ឱ្យ​កម្លាំង​ ការិយាល័យ​ជំនាញ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​០៣​នាក់​ សន្លប់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​ ​ប្រភព​ដដែល​បន្ត​ថា​មូលហេតុ​ បណ្តាល​មក​ពី​ឆេះ​ កង្ហា​បឺត​ខ្យល់​ ក្នុង​បន្ទប់​លេខ​១៨​ ឆ្លង​ចរន្ត​អគ្គី​ស​នី​ មិន​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិត​ ខាង​ទេ​៕

ចំនួនអ្នកទស្សនា

    20625627

  • ថ្ងៃនេះ1501
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68021
  • ខែនេះ183171
  • ឆ្នាំនេះ183171
  • សរុប20625627