ស្លាប់​៣​នាក់​របួសធ្ងន់​២​នាក់​ ក្នុង​ករណី​ជិះ​រថយន្ត​បុក​ដើមឈើ​ នៅ​ស្រុក​កំពង់​សីលា​

21-April-2018 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​ ៖​ មនុស្ស​៣​នាក់​បាន​ស្លាប់​និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ដើមឈើ​។​ ហេតុការណ៍​គ្រោះថ្នាក់​យ៉ាង​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២៦-១២៧​ ស្ថិត​ក្នុងភូមិ​ចាំ​ស្រី​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​។​

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​បា​ឡែ​ន​លេខ​ ភ្នំពេញ​ 2U-7234​ បើកបរ​ទិស​ដៅ​ ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ​ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើមឈើ​តាម​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​ស្លាប់​៣​នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងអស់​៥​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​។​

​ប្រភព​ដដែល​បន្ត​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ សុត​ ចាន់​ណា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ (​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​),​ ទី​២-​ឈ្មោះ​ ម៉ៅ​ សុ​ឃី​ម​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ (​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​),​ ទី​៣-​ឈ្មោះ​ វង្ស​ សុ​ភ័​ណ្ឌ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ (​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​)​។​ អ្នក​ស្លាប់​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​។​ ទី​៤-​ឈ្មោះ​ម៉ៅ​ សុខ​ខេ​ង​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ (​រង​របួសធ្ងន់​)​ មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​ នឹង​ទី​៥-​ឈ្មោះ​ នួន​ ពិសី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រង​របួសធ្ងន់​ ទីលំនៅ​ភូមិ​ស្ទឹង​សំរោង​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​។​

បច្ចុប្បន្ន​អ្នក​របួស​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ​ ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំពោះ​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​៕

 

ចំនួនអ្នកទស្សនា

    20625457

  • ថ្ងៃនេះ1331
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67851
  • ខែនេះ183001
  • ឆ្នាំនេះ183001
  • សរុប20625457