ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០១និង៥៥នាទី រំលងអធ្រាត្រមានអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ១២៩ ផ្លូវបេតុងក្រុមទី១៨ ភូមិម៉លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាម្ចាស់រងគ្រោះឈ្មោះមៀច ឌីម៉ង់ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យឆេះអស់ទាំងស្រុងទំហំ៦ម៉ែត្រគុណ១២ម៉ែត្រនិងសម្ភារៈមួយចំនួននៅក្នុងផ្ទះបាយនឹងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ប្រើប្រាស់ទឹកចំនួន២ឡានស្មើនិង១៦ម៉ែតគូប។ សមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃដដែល៕