ភ្នំពេញ ៖ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួន។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀនខាងលើបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ៨កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥រសៀល នៅចំណុច មុខផ្ទះលេខ២១ ជាន់ទី១ អគារទី ៨ ផ្លូវ២១៧ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ៧មករា បានឱ្យដឹងថាជនសង្ស័យទាំង៥នាក់រួមមានទី១-ឈ្មោះ ឈិត រចនា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ ៧មករា, ទី២-ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ដើបោកខោអាវឱ្យគេ ស្នាក់នៅផ្ទះជួលលេខ២១ ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មករា។ ឃាត់ខ្លួននៅចំណុច បន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួននៅចំណុចផ្ទះជួលមិនចាំលេខ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សុខ អៀងលី ហៅ ខ្លឹង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិប្រាកដ ទីលំនៅ ភូមិព្រែកហូខាងកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងទី៥-ឈ្មោះ ឈាន ឈីងឈីង ហៅដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ លំនៅភូមិ ព្រែកហូខាងកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ជនសង្ស័យទាំង ០៥ នាក់ ធ្វើតេសទឹកនោមមានសារធាតុញៀន)។
វត្ថុតាងដកហូត៖ម្សៅក្រាមពណ៌ស ថ្លាចំនួនមួយកញ្ចប់ធំល្មម០៥ កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿង, ដែកកេះចំនួន ០៤។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដកហូត កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង៕