សៀមរាប ៖ ជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើកឃាត់ខ្លួន កាលពីវេលាម៉ោង០៨និង១០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅលំនៅដ្ឋានភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យទាំង៦នាក់រួមមានទី១-ឈ្មោះ ឃ្លាំង ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកក្រាញ់ សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន ទី២-ឈ្មោះ វ៉ុង ទួនអ៊ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន, ទី៣-ឈ្មោះ សល់ ពិសាលហៅផ្លយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរពិតប្រាកដ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន, ទី៤-ឈ្មោះ វ៉ុង ដារ៉ា ហៅង៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន, ទី៥-ឈ្មោះ គឹម សុបិន្ត ហៅម៉ាច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន នឹងទី៦-ឈ្មោះ អ៊ុជ ប្រាស្នា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។
កម្លាំងនគរបាលជំនាញបានបញ្ជូនជនសង្ស័យទាំង៦នាក់ទៅសាលាដំបូងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ទៅតាមនីតិវិធីច្បាប់៕