កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​

25-April-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​១០​នាទី​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ទទួល​កត់​ឆ្នោត​វៀតណាម​)​ នៅ​ចំណុច​ដី​វាល​ ផ្លូវលំ​ ភូមិ​ស្លែង​រលើង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ កែវ​ សា​រ៉េ​ត​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ស្លែង​រលើង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូតៈ​ ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​ផ្លឹ​ស​,​ ឧបករណ៍​គិត​លេខ​ចំនួន​មួយ​គ្រឿង​,​ ប៉ិច​ចំនួន​មួយ​ដើម​,​ លុយ​ខ្មែរ​ចំនួន​១៣៥.០០០​រៀល​។​

លោក​អធិការ​បន្ត​ថា​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ថា​នៅ​ចំណុច​ខាងលើ​ មានការ​ទទួល​បើក​កត់​ និង​ចាក់​ឆ្នោត​វៀតណាម​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ន​នគរបាល​ខណ្ឌ​សែន​សុខ​។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​៕

ចំនួនអ្នកទស្សនា

    20625507

  • ថ្ងៃនេះ1381
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67901
  • ខែនេះ183051
  • ឆ្នាំនេះ183051
  • សរុប20625507