ពោធិ៍សាត់ ៖ នារីរងគ្រោះឈ្មោះ ច្រិប ចាន់ណា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិតាដែស ឃុំសំរោង ខេត្តពោធិ៍សាត់បានលង់ទឹកស្លាប់នៅចំណុចស្ទឹងធំ(អន្លង់ក្រពោះរ)ខណៈពេលរូបគេអុំទូកត្រឡប់មកពីផ្លាស់ចំណងគោនិងបេះផ្លែក្រូចនៅចំការត្រើយម្ខាង ករណីនេះកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ទើបរកសាកសពជនរងគ្រោះឃើញ នៅចំណុចស្ពង់ ស្ថិរក្នុងភូមិព្រែក១ ឃុំសំរោង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះច្រិប ចាន់ណា បានយកគោទៅចងឱ្យស៊ីស្មៅនៅឯត្រើយម្ខាងស្ទឹង លុះពេលរសៀលនារីរងគ្រោះបានអុំទូកចេញពីកំពុងឆ្លងកាត់ស្ទឹងក្នុងគោលបំណ ងទៅផ្លាស់ចំណងគោដែលខ្លួនយកទៅចងឱ្យស៊ីស្មៅពីព្រឹក ខណៈពេលផ្លាស់ចំណងគោរួចក៏បេះផ្លែចក្រូចដាក់ក្នុងទូករួចអុំចេញមកវិញ ស្រាប់តែមានខ្យល់បក់បោកធ្វើឱ្យលិចទុកកណ្តាលស្ទឹងធ្លាក់ជនរងគ្រោះបាត់ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នាំគ្នារកជនរងគ្រោះដែលបាត់ខ្លួនក្នុងអំឡុងពេលទូកលិចនោះ អស់រយៈពេលពេញមួយថ្ងៃរកសាកសពមិនឃើញរហូតដល់ថ្ងៃទី២៦ទើបប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅចំណុចស្ពង់ ស្ថិតក្នុងភូមិព្រេក១ ក្រុមគ្រួសារក៏បានស្រង់សាកសពដាក់ទូកអុំត្រឡប់មកដាក់លើគោកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ខណៈពេលដែលជនរងគ្រោះអុំទូកចេញសំដៅទៅត្រើយម្ខាង គាប់ជួនពេលនោះទឹកស្ទឹងចាប់ឡើងបណ្តើរៗមានខ្យល់បណ្តាលឱ្យជនរងគ្រោះជួបឧបសគ្គ លិចទូកលង់ស្លាប់បែបនេះតែម្តង៕