ពោធិ៍សាត់ ៖ បុរសម្នាក់មានសំណាងល្អដោយហេតុការគ្រោះថ្នាក់ចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូងផ្ទះសន្លប់ហើយត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល ឧបទ្ទវហេតុគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៦និង៤០នាទីថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះឈ្មោះ វ៉ិត ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរធ្វើជាងផ្ទះ មានស្រុកកំណើតនៅភូមិគោខ្ពស់ ឃុំបុគ្គឋិន ស្រុកថ្មពួក ខេត្តឧត្តរមានជ័យ មកស្នាក់នៅស្រុកវាងវែង ខេត្តពោធិ៍សាត់ បុរសរងគ្រោះបានឡើងប្រក់ដំបូងផ្ទះស្រាប់តែប៉ះបង្គោលខ្សែភ្លើងបណ្តាលឱ្យឆក់ បុរសរងគ្រោះធ្លាក់ពីលើដំបូងផ្ទះសន្លប់ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារភ្លាមៗនោះបុរសរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពបុរសរងគ្រោះក៏ដឹងខ្លួនវិញមិនបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅឡើយ។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីបុរសរងគ្រោះប្រក់ដំបូលផ្ទះគ្មានការប្រុងប្រយ័ត្នទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ៕