ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ គេត សារ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ, ទី២-ឈ្មោះ ម៉ន និមល ភេទប្រុស អាយុ២៨ឆ្នាំ, ទី-ឈ្មោះ ឌុច សេង ភេទប្រុស អាយុ២៨ឆ្នាំ ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២០នឹង៣០នាទី ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់តូច សង្ស័យជាគ្រឿងញៀន, ម៉ូតូមួយគ្រឿងម៉ាក zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-6024។
ជនសង្ស័យទី៤-ឈ្មោះ ធី តា ភេទប្រុស អាយុ២៣ឆ្នាំ នឹងទី៥-ឈ្មោះ ណាន តូ ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យទាំង២នាក់នេះត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១នឹង៥០នាទី ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់តូច សង្ស័យជាគ្រឿងញៀន, ម៉ូតូមួយគ្រឿងម៉ាក smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-2313។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕