​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជន​ង្ស័​យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

27-April-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជន​ង្ស័​យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ត្រង់​ចំណុច​ផ្លូវលំ​ខាង​ កើត​ផ្សារ​ចំបក់​ ស្ថិត​នៅ​ភូមិ​សីហា​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​។​

​លោក​ ឈឹ​ម​ ប៊ុ​ន​រ័​ត្ន​ អធិការរង​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ងី​ ធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ ប្រាកដ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​លាន​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​ ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​អគ្គី​ស​នី​ លើ​ផ្លូវ​២១៧​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១៦​និង​១០​នាទី​។​

​វត្ថុ​តាង​ចាប់​យកៈ​ដែក​សំប៉ែត​ចុង​ស្រួច​មួយ​,​ សោរ​ខ្សៀរ​លេខ​៨​មួយ​,​ ទួ​ឡឺ​វី​ស​ដង​ខ្មៅ​មួយ​,​ ជំ​ពាម​កៅស៊ូ​មួយ​,​ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ ពណ៌​ស​ សេរី​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​ មាន​លេខ​តួរ​ និង​ ម៉ាស៊ីន​ 8029721​។​

លោក​អធិការរង​បន្ត​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​១០​នាទី​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ បាន​ចុះ​អនុវត្តន៍​ច្បាប់​ ចរាចរណ៍​ផ្លូវគោក​ ត្រង់​ចំណុច​មុខ​វិទ្យាស្ថាន​អគ្គី​ស​នី​ លើ​ផ្លូវ​២១៧​ ស្ថិត​នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ លុះដល់​វេលា​ម៉ោង​១៦​និង​១០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ងី​ ធា​រិ​ទ្ធ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស​ សេរី​ឆ្នាំ​២០១៥​ គ្មាន​ស្លាក​លេខ​ មាន​ លេខ​តួរ​ និង​ម៉ាស៊ីន​8029721​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​សមត្ថកិច្ច​យើង​ឃើញ​ម៉ូតូ​អត់​ដាក់​កញ្ចក់​អត់​ពាក់​ មួក​សុវត្ថិភាព​ និង​គ្មាន​ស្លាក​លេខ​ ក៏​បាន​ហៅ​អោយ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ រក​ឃើញ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ សំរាប់​កាច់​ សោ​រក​ម៉ូតូ​នៅ​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងស្តាំ​ និង​សោរ​ ខ្សៀ​លេខ​៨​មូ​យ​ នៅ​ក្រោម​កែបម៉ូតូ​ រួច​សមត្ថកិច្ច​យើង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ រួម​និង​វត្ថុ​តាង​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។​ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ (​ជនសង្ស័យ​)​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ឆាំង​ វ​ន្នី​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក​ខាងលើ​នៅ​ក្បែរ​ស្រះ​ទឹក​ ស្ថិត​នៅ​ភូមិ​សីហា​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​ ដោយ​ពុំ​បាន​ដក​កូនសោរ​ចេញពី​ម៉ូតូ​។​ ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ ជូនដំណឹង​ទៅ​ សមត្ថកិច្ច​នគរបាល​ស្រុក​បាទី​ ខេត្តតាកែវ​ អោយ​បានដឹង​ រួច​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​យើង​ ក៏​បាន​ប្រគល់​ ជនសង្ស័យ​ រួម​និង​វត្ថុ​តាង​ ខាងលើ​ អោយទៅ​សមត្ថកិច្ច​នគរបាល​ស្រុក​បាទី​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​បន្ត​៕


ចំនួនអ្នកទស្សនា

    20624667

  • ថ្ងៃនេះ541
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67061
  • ខែនេះ182211
  • ឆ្នាំនេះ182211
  • សរុប20624667