គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ដឹកនាំ​ដោយ​លោក​ ឌី​ រ័​ត្ន​ខេ​ម​រុណ​ អភិបាលរង​ ចុះ​បិត​អាជីវកម្ម​សិប្បកម្ម​ ផលិត​ទឹកម្ទេស​ ទឹកសៀង​ ដែល​បង្ក​ការ​ប៉ះពាល់​ សុខភាព​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឬ​ស្សី​៣

28-April-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ លោក​ ឌី​ រ័​ត្ន​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌមានជ័យ​ បាន​ទទួលបញ្ជា​ពី​លោក​ពេជ្រ​ កែវ​មុនី​ អភិបាល​ខណ្ឌមានជ័យ​ ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ អង្គភាព​មន្ទីរ​ ពាក់ព័ន្ធ​ ចុះ​បិត​ទីតាំង​សិប្បកម្ម​ ផលិត​ទឹកម្ទេស​ ទឹកសៀង​ ដែល​បង្ក​ការ​ប៉ះពាល់​ សុខភាព​ ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុម​ទី​៧​ ភូមិ​ឬ​ស្សី​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៨​។​

​លោក​អភិបាលរង​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ផលិត​ទឹកម្ទេស​ ទឹកសៀង​ ប្រេងខ្យង​ ដែល​កន្លង​មក​គណៈកម្មការ​ចម្រុះ​ រួម​ទាំង​មន្ត្រី​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​ លើ​ផល​ប៉ះពាល់​ តាំងពី​ថ្ងៃ​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ ម្តង​រួច​មក​ហើយ​ ដោយ​ទុក​ រយៈពេល​ ៦០​ថ្ងៃ​ ក្នុង​ការ​រុះរើ​ និង​ ប្តូ​ទីតាំង​ថ្មី​ ក្រោយ​មន្ត្រី​ជំនាញ​ និង​ បច្ចេកទេស​ បាន​រក​ឃើញ​ផល​ប៉ះពាល់​ មាន​៦​ចំនុច​ ដូច​ជា​៖​ ទី​១-​ចំហាយ​ទឹកម្ទេស​ចេញពី​ឡ​ចំហុយ​បង្ក​ជា​ក្លិន​ ឈួ​ល​ខ្លាំង​ ស្ទើរ​ទ្រាំ​ពុំ​បាន​ដល់​អ្នក​រស់នៅ​ជិតខាង​រហូត​កន្លង​មក​ធ្លាប់​មាន​ អ្នក​ឈឺ​ជា​បន្តបន្ទាប់​ព្រោះតែ​សុខភាព​ខ្សោយ​មិន​អាច​ទ្រាំទ្រ​ក្លិនឈួល​នេះ​បាន​,​ ទី​២-​អំ​រែង​ភ្លើង​ហ៊ុយ​ចេញ​ ពី​ឡ​ចំហុយ​ ហុយ​ចូល​ផ្ទះ​បងប្អូន​ ប្រជាពលរដ្ឋ​,​ ទី​៣-​សម្លេង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​ ពុំ​មាន​ស៊ី​មាំ​ង​ ត្រឹមត្រូវ​,​ទី​៤-​ កម្មករ​ដាក់​ឥ​វ៉ា​ន់​ពេល​យប់​ មាន​សំលេង​រំខាន​ ស្រែក​ ឡូឡា​ដល់​អ្នក​ជិតខាង​,​ទិ​៥-​មិន​មាន​ស្តង់ដា​ផលិត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ នឹង​ទី​៦-​ យានយន្ត​ចត​ដឹក​ផលិតផល​ ចត​លើ​ផ្លូវ​បង្ក​ការ​ស្ទះ​ចរាចរ​ ។​

​លោក​បាន​បន្ថែម​ថា​ដោយ​ក្រុមការងារ​ និង​ មន្ត្រី​ជំនាញ​ បាន​ទទួល​ការ​ ដឹកនាំ​ផ្ទាល់​ពី​លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​ តម្រូវ​អោយ​បិត​អាជីវកម្ម​ ផលិត​ទឹកម្ទេស​ ទឹកសៀង​ មិន​អោយ​ប្រកប​អាជីវកម្ម​ទៅ​ពេល​ខាង​មុខ​ ទៀត​ត្រឹម​ថ្ងៃ​ សុក្រ​ ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៨​ ជា​ស្ថាពរ​តែ​ម្តង​ ។​

​ម្ចាស់​អាជីវកម្ម​ ឈ្មោះ​ សេង​ រ​ដ្ឋា​ បាន​ឯកភាព​បិត​ និង​រុះរើ​ មិន​អោយ​ហួស​ពី​ថ្ងៃ​សុក្រ​ តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខណ្ឌ​ និង​ មន្ត្រី​ជំនាញ​ របស់​មន្ទីរ​ពាក់​ព​ន្ធ័​ឡើយ​។​ ទើប​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៨​នេះ​ មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​ខណ្ឌមានជ័យ​ នោះ​ លោក​ ឌី​ រ​ត្ន័​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌមានជ័យ​ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ អង្គភាព​មន្ទីរ​ ពាក់ព័ន្ធ​ចុះ​បិត​ទីតាំង​សិប្បកម្ម​ ផលិត​ទឹកម្ទេស​ ទឹកសៀង​ ដែល​បង្ក​ការ​ប៉ះពាល់​ សុខភាព​ ដល់​ប្រជាពលរដ្ឋ​នោះ​ ដោយ​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ​ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ​៕​

 

ចំនួនអ្នកទស្សនា

    20624317

  • ថ្ងៃនេះ191
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66711
  • ខែនេះ181861
  • ឆ្នាំនេះ181861
  • សរុប20624317