បាត់ដំបង ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៧នឹង១០នាទី នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល មានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងហូរចេញពីអូរចូលក្នុងភូមិឃុំខាងលើ លិចតាមក្រោមផ្ទះចំនួន ១៧ខ្នង តែមិនបណ្តាលឲ្យគ្រោះថ្នាក់អ្វីទេ ព្រោះថាកំរិតទឹកខ្សោយ ប្រជាពលរដ្ឋនៅទីនោះមិនទាន់មានអ្វីប្រែប្រួលឡើយ។ គ្រោះថ្នាក់ទឹកជំនន់ខាងលើ នគរបាលស្រុកបវេលកំពុងតាមដានបន្ត៕