នគរបាល​ស្រុក​កោះធំ​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​ព្រៃ​ដោយ​មាន​សភាព​ស្អុយរលួយ​

30-April-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ នគរបាល​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ស្រុក​ សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​លើក​ដែក​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​ព្រៃ​ដោយ​មាន​សភាព​ស្អុយរលួយ​ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ព្រែកជីក​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ខ្នាច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​មានឈ្មោះ​ រ៉ា​ ហ៊ួ​យ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​(​ជា​ជន​ពិការ​ជើង​ខាងឆ្វេង​)​មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្នាច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បន្ដ​ថា​ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ហ៊ី​ ពៅ​ ត្រូវជា​បងថ្លៃ​និង​ឈ្មោះ​ ច្រឹ​ក​ ញ៉ា​ញ​ ត្រូវជា​ម្តាយមីង​ របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ផឹក​ជា​ប្រចាំ​ ខណៈ​ដែល​ជន​រង​គ្រោះ​ស្រវឹង​ម្ដងៗ​ ជួនកាល​ដើរ​គ្មាន​គោលដៅ​នោះ​ទេ​ ពោល​គឺ​ស្រវឹង​នៅ​ទីណា​ ដេក​នៅ​ទីនោះ​ ។​ លុះ​នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រមាណ​១៧​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរ​គោ​ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ក្នុង​សភាព​ស្អុយរលួយ​ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ធ្វើការ​ពិនិត្យ​។​ ក្រោយ​ពី​ពិនិត្យ​រួច​ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង​ ដើរ​វង្វេង​ចូល​ក្ន​ង​ព្រៃ​ បណ្ដាល​ខ្យល់គរ​ស្លាប់​។​ ចំណែកឯ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​


ចំនួនអ្នកទស្សនា

    20626477

  • ថ្ងៃនេះ2351
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68871
  • ខែនេះ184021
  • ឆ្នាំនេះ184021
  • សរុប20626477