នគរបាល​ខេត្ដកណ្ដាល​សហការ​ជាមួយ​មន្ដ្រី​ស៊ី​ម៉ាក់​ចុះ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទះ​ចំនួន​៣​គ្រាប់​នៅ​ស្រុក​ល្វាឯម​

30-April-2018 | ដោយ ពលមនសិការ

​កណ្ដាល​ ៖​ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ពុំ​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ដកណ្ដាល​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ប្រមូល​ចេញពី​ស្រុក​ល្វាឯម​ នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៨​ ដើម្បី​យក​ទៅ​ធ្វើការ​កំទេច​ចោល​តាម​ជំនាញ​បញ្ជា​សការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ។

​មន្ដ្រី​នគរបាល​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ នៅ​ភូមិសាស្ដ្រ​ស្រុក​ល្វាឯម​មាន​បន្សល់​នូវ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ឆ្នាំ​៧០​រួច​មក​ នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​នគរបាល​គ្រប់គ្រង​អាវុធ​ គ្រឿងផ្ទុះ​និង​ជាតិពុល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​មន្ដ្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC​ ចុះ​ធ្វើការ​រំដោះ​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​។​

ប្រភព​ដដែល​បន្ដ​ថា​ បន្ទាប់​ពី​រំដោះ​យក​ចេញ​បាន​ដោយ​សុវត្ថិភាព​រួច​មក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​៣​នេះ​ ត្រូវ​បាន​មន្ដ្រី​ជំនាញ​ស៊ី​ម៉ាក​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អង្គភាព​ដែល​មា​នទី​តាំងនៅ​ឯ​ខេត្ដកំពង់ឆ្នាំង​ រង​ចាំ​ធ្វើការ​កំទេច​ចោល​តាម​ជំនាញ​ ៕​

 

 

ចំនួនអ្នកទស្សនា

    20624357

  • ថ្ងៃនេះ231
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66751
  • ខែនេះ181901
  • ឆ្នាំនេះ181901
  • សរុប20624357