ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថានៅយប់មិញនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបមុខសញ្ញាចែកចាយ គ្រឿងញៀនចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន២៥កញ្ចប់។
ករណីទី១-នៅវេលាម៉ោង៧ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឈ្មោះឈួន ចាន់ថេង ភេទប្រុស អាយុ ៣៨ ឆ្នាំ។ ចាប់យកបានថ្នាំញៀន ចំនួន១៣ កញ្ចប់តូចទូរស័ព្ទ២គ្រឿង ដែកឆាប និង សម្ភារៈ វិចខ្ចប់ មួយចំនួន។
ករណីទី២-នៅវេលាម៉ោង០នឹង៣០នាទី ឈានចូល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យទី១-ឈ្មោះ វិច ស៊ីលេតា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ ប៊ឹន ម៉ាលីណា ភេទស្រី អាយុ១៥ឆ្នាំ មុខបរ មិនពិតប្រាកដ។
អ្នកទាំងអស់ ស្នាក់នៅបន្ទប់ជួលក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន ម្សៅក្រាមពណ៌សថ្លា ៩កញ្ចប់តូច និង ៣កញ្ចប់ធំ សម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន៕