មនុស្ស​៣​នាក់​របួសធ្ងន់​ខណៈ​បើករថយន្ត​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​បុក​

01-May-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ រថយន្ត​មួយ​គ្រឿង​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​បត់​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ទទួល​រង​របួសធ្ងន់​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​ ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចន្លោះ​គីឡូ​មែ​ត្រ​លេខ​២៨-២៩​ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ជ្រោយ​ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​របួសធ្ងន់​៣​នាក់​ ទី​១-​ឈ្មោះ​ ធី​ ប៊ុ​ន​លី​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ឯង​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​HILUXVIGO​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AK-8143​ ទី​២-​ឈ្មោះ​ ធី​ ម៉េ​ង​ហ៊ួ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម​ ឃុំ​ឬ​ស្សី​គ​ជ្រោយ​ ស្រុក​ មុខកំពូល​ ខេត្តកណ្ដាល​ (​ជា​អ្នក​រួម​ដំណើរ​)​ និង​ទី​៣-​ឈ្មោះ​ ឃឿ​ន​និមិត្ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សាមគ្គី​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ (​ជា​អ្នក​រួម​ដំណើរ​)​ ។​ ចំណែក​ភាគី​រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កំពង់ចាម​3A-6424​ បើក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ត​ម៉ាក​HILUXVIGO​ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​ល្បឿន​លឿន​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បត់​ឆ្លងផ្លូវ​ខណៈនោះ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ បាន​បុក​រថយន្ត​ម៉ាក​HILUXVIGO​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​ម៉ាក​HILUXVIGO​ទទួល​រង​របួសធ្ងន់​ រីឯ​រថយន្ត​វិញ​ខូចខាត​យ៉ាងដំណំ​ ។​

​​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​ ចំពោះ​រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ធ្វើការ​វាស់វែង​ និង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​ គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​ម៉ាក​HILUXVIGO​បើកបរ​ខ្វះ​ការ​ប្រយ័ត្ន​ មុន​បត់​ឆ្លងផ្លូវ​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បុក​យ៉ាង​ដូច្នេះ​ ៕

ចំនួនអ្នកទស្សនា

    20625357

  • ថ្ងៃនេះ1231
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67751
  • ខែនេះ182901
  • ឆ្នាំនេះ182901
  • សរុប20625357