សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​

01-May-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​០៥​នាទី​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោកស្រី​ ឯក​ យ៉ា​នី​ អភិបាលរង​ខណ្ឌ​ សហការ​ជាមួយ​កម្លាំង​សាលា​ខណ្ឌ​,​ នគរបាល​ខណ្ឌ​,​ កងរាជអាវុធហត្ថ​ខណ្ឌ​ កម្លាំង​សាលាសង្កាត់​ច្បារ​អំពៅ​២​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចំនួន​ ៤​ប៉ុស្តិ៍​បាន​ដាក់​គោ​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ នៅ​មុខ​ ប៉ុស្តិ៍​ច្បារ​អំពៅ​២​ ផ្លូវជាតិ​លេខ​១​ ភូមិ​កណ្តាល​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ធ្វើការ​ចាប់ខ្លួន​ជនល្មើស​ម្នាក់​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​"​យ​"​ ដ​ ច​ ន​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ចេញ​ដោយ​លោក​ ឡុ​ង​ កេស​ភី​រម្យ​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩៧៣​ “​ញ​”​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ចេញ​ដោយ​លោក​ លី​ សុខ​លេង​ ចៅក្រម​ជំនុំជម្រះ​ នៃ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ពី​បទ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ បន្ទប់​ក្រោមផ្ទះ​លេខ​០០៣​ ផ្លូវលំ​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​ អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​។​

​លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ អ៊ុំ​ តារា​រង្សី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​១១២​ស្ទួន​ ផ្លូវលំ​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​៕

ចំនួនអ្នកទស្សនា

    20623487

  • ថ្ងៃនេះ10221
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65881
  • ខែនេះ181031
  • ឆ្នាំនេះ181031
  • សរុប20623487