ប៉ៃលិន ៖ កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ចាន់ ស្រីមួយ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទ្រព្យសម្បត្តិដែលត្រូវជនសង្ស័យលួចយកទៅរួមមានទូរស័ព្ទដៃចំនួន ០២គ្រឿង ១-ម៉ាក Samsung Note3 ចំនួន ០១គ្រឿង ២-ម៉ាក Samsung Galaxy S3 ចំនួន។ លុះមកដល់វេលាម៉ោង ០៨នឹង២៧នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕