កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​

03-May-2018 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ថ្ងៃ​ពុធ​ ៣​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ៩​នឹង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រឿងញៀន​ និង​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ លក្ខណៈសម្បត្តិ​ ៩​យ៉ាង​ នៅ​ភូមិ​គោក​បេង​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ដល់​ប្អូនៗ​សិក្សា​នុ​សិស្ស​អនុ​វិទ្យាល័យ​បា​យ័ន្ត​ ដែល​មាន​មនុស្ស​ចូលរួម​សរុប​ ចំនួន​ ១៧៩​នាក់​ស្រី​ ១០៨​នាក់​។​

​ក្នុង​នោះ​យើង​បាន​ផ្សព្វផ្សាយ​ ផ្តោត​សំខាន់​ទៅ​លើ​១-​បញ្ហា​គ្រឿងញៀន​ និង​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​ជា​ចម្បង​,​ ២-​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​និង​យេ​ន​ឌ័​រ​,​ ៣-​ផ្សព្វផ្សាយ​ ច្បាប់​ចរាចរណ៍​ ផ្លូវគោក​,​ ៤-​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ នឹង​៥-​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ។​ និង​បាន​ចែក​ជូន​នូវ​ ខិត្ត​បណ្ណ​ ដែល​មាន​លេខ​ទូរ​សព្ទ័​របស់​សមត្ថកិច្ច​ ១៧៩​ សន្លឹក​ សម្រាប់​ទំនាក់ទំនង​រាយការណ៍​ គ្រប់ៗ​គ្នា​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20625837

  • ថ្ងៃនេះ1711
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68231
  • ខែនេះ183381
  • ឆ្នាំនេះ183381
  • សរុប20625837